សូមអបអរសារទរ! ខេត្តស្វាយរៀងទទួលបានគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចំនួន ៣ ក្រុមហ៊ុនមានទុនវិនយោគ ១២.៥ លានដុល្លារ

ភ្នំពេញ៖ ១-គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង អំពូលលំអ និងផលិតជើងទម្រគ្រប់ប្រភេទសម្រាប់ដាក់តាំងលំអអំពូលភ្លើង ការតុបតែងតាមផ្ទះនិងសួនច្បារ ផលិតផលប្លាស្ទីក និងសម្ភារបរិក្ខារអេឡិចត្រូនិកគ្រប់ប្រភេទរបស់ក្រុមហ៊ុន RONGDASHENG INDUSTRIAL CO., LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។

២-គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង និងអំពូលភ្លើងលំអ ផលិតផលប្លាស្ទិក ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ របស់ក្រុមហ៊ុន TG-BROTHER ELECTRONIC LIGHTING CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៥៤ កន្លែង។

៣-គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ សម្ភារៈលំអក្នុងផ្នះ និងសម្ភារៈលំអដើមគ្រីស្មាស់
របស់ក្រុមហ៊ុន BOXU CRAFTS CO., LTD.”ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៩ កន្លែង៕