ផ្ទុយពីអ្វី ដែលយើងធ្លាប់ដឹង សេដ្ឋកិច្ចមិនមែនជាប់ពាក់ព័ន្ធទៅនឹងបញ្ហាលុយតែប៉ុណ្ណោះទេ តាមពិតទៅផ្នែកភាគច្រើននៃសេដ្ឋកិច្ច មានការជាប់ទាក់ទងទៅនឹងឥរិយាបថ ឬរបៀបដែលមនុស្សធ្វើការសម្រេចចិត្តនិងជ្រើសរើស។ តាំងពីសម័យរបស់លោក អាដាម ស្ម៊ីត( Adam Smith) ដែលត្រូវបានគេចាត់ទុកថាជាបិតានៃគោលការណ៍សេដ្ឋកិច្ច ក៏មានទស្សនៈផ្សេងៗគ្នាជាច្រើនអំពីភាពក្រីក្រនេះដែរ។ ប្រសិនបើពិភពលោកត្រូវការការរីកចម្រើនជាវិជ្ជមាន ការស្វែងយល់ពីទំនាក់ទំនងរវាងសេដ្ឋកិច្ច និងភាពក្រីក្រ នៅតែជារឿងសំខាន់។
តើអ្វីបណ្តាលឱ្យមានភាពក្រីក្រ?
ទស្សនៈឬគំនិតអំពីសេដ្ឋកិច្ចនិងភាពក្រីក្រពិតជាមានច្រើន ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចជាច្រើនយល់ស្របថា ហេតុផលមួយចំនួននៃភាពក្រីក្រពិតជាហួសពីការគ្រប់គ្រងរបស់បុគ្គល។ទស្សនៈបុរាណអំពីសេដ្ឋកិច្ច៖ បញ្ហាសង្គម និងរឿងផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ អាចនឹងធ្វើឱ្យប្រាក់ចំណូលទាប និងភាគរយនៃកំណើនហិរញ្ញវត្ថុក៏ទាបដែរ។
ឧទាហរណ៍ គ្រួសារថ្មី ដែលមានកូន និងគ្មានជំនួយលើការថែទាំគ្រប់គ្រាន់ នឹងពិបាកធ្វើការងារពេញម៉ោងជាងអ្នកដែលមិនទាន់មានកូន។ ទន្ទឹមនឹងនោះ អ្នក ដែលកើតក្នុងបរិយាកាស ដែលមិនងាយស្រួលទទួលបានការអប់រំ នឹងពិបាកប្រកួតប្រជែងក្នុងទីផ្សារការងារនៅពេលក្រោយ។ សុខភាពមិនល្អ ការរើសអើង ការបរាជ័យក្នុងទីផ្សារ និងឧទាហរណ៍ផ្សេងទៀត ដែលអាចរួមចំណែកដល់ភាពក្រីក្រ។
វិស័យសេដ្ឋកិច្ចទំនើបជឿថា ៖ ភាពក្រីក្រអាចមានការផ្សារភ្ជាប់ទៅនឹងរដ្ឋាភិបាល ប្រសិនបើរដ្ឋាភិបាលរបស់ប្រទេសមួយបរាជ័យលើចំណាត់ការនៃកំណើនសេដ្ឋកិច្ចតាមរយៈគោលនយោបាយហិរញ្ញវត្ថុ ឬរូបិយវត្ថុ ឬប្រទេសមិនមានមូលនិធិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់វិស័យនានា ដូចជាវិស័យអប់រំជាដើមនោះប្រជាជនរបស់ប្រទេសនោះនឹងទទួលរងនូវភាពឥតការងារធ្វើហើយកង្វះការចរាចរណ៍ហិរញ្ញវត្ថុ។
តើយើងគួរធ្វើអ្វី?
ធម្មជាតិនៃសេដ្ឋកិច្ច និងភាពក្រីក្រ ពិបាកក្នុងការដោះស្រាយឲ្យមានប្រសិទ្ធភាព និងជោគជ័យដោយផ្ទាល់ណាស់។ ទោះយ៉ាងណាក៏ដោយ មានកិច្ចការមួយចំនួន ដែលរដ្ឋាភិបាលអាចធ្វើបាន ដើម្បីកាត់បន្ថយអត្រាភាពក្រីក្រនៅក្នុងប្រទេសខ្លួន ដោយប្រើទំនាក់ទំនងរវាងសេដ្ឋកិច្ច និងភាពក្រីក្រ ដោយផ្តោតលើកំណើនសេដ្ឋកិច្ច។ ផលិតផលក្នុងស្រុកសរុប ផសស (GDP) របស់ប្រទេសមួយត្រូវបានផ្សារភ្ជាប់ទៅនឹងភាពអត់ការងារធ្វើនៅក្នុងទំនាក់ទំនងដែលកំណត់ដោយច្បាប់របស់អូគុណ (Okun’s Law) ដែលចែងថាការកើនឡើងនៃទិន្នផលរបស់ប្រទេសមួយនឹងធ្វើឱ្យភាពឥតការងារមានការធ្លាក់ចុះ។
រដ្ឋាភិបាលក៏អាចផ្តោតលើការបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ការកសាងធនធានមនុស្សតាមរយៈការអប់រំ ការបណ្តុះបណ្តាលការងារ ប្រាក់កម្ចី ជំនួយឥតសំណង កសាងភាពស្ទាត់ជំនាញ និងលក្ខណៈការងារដែលអាចឱ្យប្រជាជនក្រីក្រប្រកួតប្រជែងក្នុងទីផ្សារការងារ។
សេដ្ឋវិទូភាគច្រើនចាត់ទុកថាព័ត៌មានពិតគឺជាទំនិញ/សេវាសាធារណៈ ក៏មានសារៈសំខាន់មិនគួរឱ្យជឿផងដែរ។ មនុស្សជាច្រើនមិនអាចចូលមើលកម្មវិធីឱកាសការងារព្រោះតែពួកគេមិនដឹងនូវព័ត៌មាន និងធ្វើការសម្រេចចិត្តដទៃទៀត។ ក្នុងកិច្ចការនេះ មិនមែនរដ្ឋាភិបាលមានមធ្យោបាយដើម្បីសម្រេចទាំងអស់នោះទេ ហើយអាចនឹងត្រូវការជំនួយពីប្រទេសនានា។
តើនឹងមានភាពក្រីក្រជានិច្ចទេ?
ភាពក្រីក្រនៅលើពិភពលោកមានពីរប្រភេទ៖ មានទំនាក់ទំទង និងភាពដាច់ខាត។ ប្រជាជនដែលមានជីវភាពក្រីក្រប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់មានភាគរយជាក់លាក់ ហើយនៅក្នុងប្រទេសខ្លួនមានមូលនិធិច្រើនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់។
អ្នកដែលស្ថិតក្នុងភាពក្រីក្រដាច់ខាត ឬខ្លាំងបំផុតរស់នៅក្រោម ១.៩០ ដុល្លារក្នុងមួយថ្ងៃ។ ប្រជាជនទាំងនេះមិនមានប្រាក់ចំណូលគ្រប់គ្រាន់ក្នុងការរស់នៅប្រកបដោយផាសុកភាពទេ ដូច្នេះហើយបានទទួលរងនូវសុខភាព និងជីវភាពក្រីក្រ។
នៅឆ្នាំ ២០០០ សមាជិកនៃអង្គការសហប្រជាជាតិបានកំណត់គោលដៅកាត់បន្ថយអត្រាភាពក្រីក្រដាច់ខាតត្រឹមពាក់កណ្តាលនៅឆ្នាំ ២០១៥។ នៅឆ្នាំ ២០១០ សមាមាត្រនៃប្រជាជនរស់នៅក្នុងភាពក្រីក្រខ្លាំងត្រូវបានកាត់បន្ថយពី ៤៣ភាគរយទៅ ២១ភាគរយ។
បានបកប្រែនិងកែសម្រួលចេញពី Combatting poverty: a social, moral & economic imperative | Robert E. Rubin | TEDxPennsylvaniaAvenue