គ.ជ.ប យកថ្ងៃ២៩ ឧសភា កណត់លំដាប់លេខរៀងគណបក្សសម្រាប់ការបោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចកំណត់យកថ្ងៃទី២៩ ឧសភា ខាងមុខនេះ ជាថ្ងៃកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នាំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសគ.ជ.ប នាថ្ងៃ២៥ ឧសភា ។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅទីស្តីការគ.ជ.ប ដោយមានការនិមន្តយាងសម្តេចសង្ឃរាជទាំងពីរគណៈចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនទៀត ។

សម្រាប់ការចូលរួមបោះឆ្នោតនាថ្ងៃ២៣ កក្កដា ខាងមុខនេះ គ.ជ.បបានទទួលស្គាល់ផ្លូវការនូវគណបក្សនយោបាយចំនួន១៨ សម្រាប់ប្រកួតប្រជែងការបោះឆ្នោត៕