ប្រធានគណបក្សប្រជាជន ផ្ទេរសិទ្ធិឲ្យតំណាង ចុះឈ្មោះភ្នាក់ងារសង្កេតការណ៍បោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ជូនដំណឹងស្តីពី ការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សប្រជាជនកម្ពុជាឲ្យតំណាងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់ក្រុង ស្រុក ខណ្ឌទូទាំងកម្ពុជា ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕