អាណាព្យាបាលម្នាក់ ចោទ សាលាអន្តរាជាតិ ចុងអ៊ីង ថា ធ្វើបាបកូនខ្លួនរួចហើយ គំរាមប្តឹងទៀត

ភ្នំពេញ៖ អាណាព្យបាលមួយរូបដែលកាន់គណនី Hour Ly បានចោទ សាលាអន្តរាជាតិ ចុងអ៊ីង ថា ធ្វើបាបកូនខ្លួន និងឱ្យមេធាវីគម្រាមប្តឹងទៅតុលាការបន្ថែមទៀត។ ករណីនេះ អាណាព្យាបាលរូបនេះ បានចាត់ទុកថា មានភាពអយុត្តិធម៌ និងតស៊ូរហូតដល់ទីបំផុត ដើម្បីទទួលយុត្តិធម៌ពីសាលា។

គណនី ខាងលើននេះ នៅថ្ងៃទី២៣ ខែឧសភា បានសរសេររៀបរាប់ថា «ខាងសាលាធ្វេីបាបកូនខ្ញុំហើយអោយមេធាវីគម្រាមប្តឹងខ្ញុំទៀត!អយុត្តិធម៌ ពេកហ់យ! ខ្ញុំនិងតស៊ូដល់ទីបំផុត»។ គណនីដដែលនេះបន្តថា កើតហេតុដំបូងខាងសាលា បានប្រកែក និងធានាអះអាងថាមិនមានការធ្វើបាបទេ ដោយសារតែកូនអាណាព្យាបាលខាតលើ ឈឺដើមទ្រូងពេក ហើចេះតែភ័យខ្លាច ហើយប្រាប់ថាគ្រូអោយនៅបន្ទប់ទឹកម្នាក់ឯង ទើបខអាណាព្យាបាលខាងលើនេះ ទាមទាឆែកកាំម៉េរ៉ា ពេលនោះ សាលាយល់ព្រមអោយឆែក ក៏ឃើញគ្រូទះកំភ្លៀងកូនរបស់ខ្លួន ធ្វើឱ្យអាណាព្យាបាលរូបនេះ មានភាពស្លុតចិត្តណាស់ និង និយាយលែងចេញ។

គណនីខាងលើដដែលនេះសរសេរថា «ដោយសារតែកូនខ្ញុំនៅមានស្លាកស្នាមក្រចក នៅដើមទ្រូង ខ្ញុំមិនអស់ចិត្តទាមទារឆែករកមូលហេតុ បន្ថែមទៀត ខាងសាលា ក៏ស្នេីរសុំជួបពិភាក្សាគ្នា ទាំងនាយក និងថ្នាក់ដឹកនាំសាលា សុទ្ធតែទទួលស្គាល់កំហុស លេីកដៃសំពះសុំទោស (មានកាំម៉េរ៉ាក្នុងបន្ទប់សាលា) សុំការយោគយល់ សុំទុកឱកាសអោយសាលាបានកែខ្លួនមើលថែកូនខ្ញុំម្តងទៀត។ ហើយនាយក សំណូមពរ បង់ថ្លៃសាលាត្រលប់មកវិញបេីកូនខ្ញុំសម្រេចឈប់រៀននៅទីនេះទៀត ហេីយទទូចអោយខ្ញុំដាក់សំណូមពរមកខាងសាលា មក សាលានិងព្យាយាមធ្វេីតាម ដល់តែខ្ញុំសំណូមពរទៅវិញ ខាងសាលាអោយមេធាវីគម្រាមខ្ញុំ ធ្វើដូចជាខ្ញុំមានកំហុស ស ប្រែជាខ្មៅទៅវិញ? »។

គណនីខាងលើនេះ បានរៀបរាប់បន្ថែមថា «មេធាវី ក៏បានសសេរក្នុងលិខិតជូនដំណឹងហើយថាគ្រូ បានលុតជង្គង់សុំទោសហើ? សួរថាបើមិនធ្វើបាបកូនខ្ញុំហេតុអ្វី ខាងសាលាអនុញាតិអោយគ្រូលុតជង្គង់សុំទោសនៅចំពោះមុខគណ:គ្រប់គ្រងសាលា? ហេតុអ្វីគ្រាន់តែសុំមើលវីដេអូ គេធ្វេីបាបកូនសោះ ក៏មេធាវីគម្រាមប្តឹងថា បរិហាកេរ្ត៏ សាលាទៅវិញ? ខ្ញុំគ្រាន់តែសុំមេីលវីដេអូគេធ្វេីបាបកូនខ្ញុំសោះ ហេតុអ្វីដេញអោយខ្ញុំទៅសុំនៅតុលាការវិញ? ខ្ញុំសុំមេីលកាំម៉េរ៉ា សកម្មភាពកូនខ្ញុំរៀន សាលាអោយជ្រេីសរេីសតែមួយថ្ងៃណាមួយនៃរយ:ពេលដែលកូនខ្ញុំរៀន7ខែ សួរថាត្រឹមត្រូវបានទេ។ ហេតុអ្វី ថ្នាក់ដឹកនាំសាលាជាមនុស្ស ចេះដឹង អនុញាតិ អោយមេធាវីគម្រាមទាំងបំពានបែបនេះ? បានដឹងថាមានគេធ្វេីបាបក្មេង ហើយនាំគ្នាជួយលាក់ បិតបាំង? ខ្ញុំនៅតែទទូចដដែលៗ ទោះជាយ៉ាងណាក៏ដោយ ដាច់ខាតត្រូវតែសុំឆែកវីដេអូ មើលគេធ្វើបាបកូនខ្ញុំអោយបាន»៕