ឃាត់មនុ​ស្ស​ ៣នាក់ ពាក់ព័ន្ធ លួចផ្ដល់ សេវាផ្លូវភេទ និង រំដោះនារី១៨នាក់នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ការិយាល័យប្រឆាំងកា​រ​ជួញដូ​រមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោក​ស្រី មួន មល្លិការ នាយការិ​យា​ល័យ សហ​កា​រជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥​.​០​០​នាទីរសៀល បាន ឆ្មក់ចូលទៅក្នុងទីតាំងខារ៉ាអូខេ ០១កន្លែង​ យីហោឈ្មោះ” មាន់ស្រែបន្លែធម្មជាតិ “ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ជាក់ស្តែងនៅទីតាំងខា​ងលេីមា​នបន្ទប់ផ្ដល់អោយភ្ញៀវអាចរួមភេទ​ដោយយកកំរៃ​ពីស្រីបម្រេីនិងភ្ញៀវ​ ក្នុងនោះមានបន្ទប់ចំនួ​ន០២​ ដែ​លត្រូវបានកំណត់ថាជាកន្លែងបាន​អនុញ្ញា​តនិងប្រព្រឹ​ត្ដកន្លងមក​។

ការឆ្មកចូលនេះ ធ្វើឡើងដោយយោងតាមបញ្ជាលោក​ សម​ សា​មួន​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ និងដោយមានការសម្របសម្រួលពីតំណាង​អ​យ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ប្រតិបត្តិការខាងលេី​ សមត្ថកិច្ចបានឃាត់មនុ​ស្ស​០៣នាក់រកឃេីញថាពាក់ព័ន្ធក្នុងការអនុញ្ញាតនិងផ្ដ​ល់សិទ្ធិទទួលកម្រៃពីភ្ញៀវនិងនារីបម្រេីសេវាផ្លូវភេ​ទ​ ​ (១) ឈ្មោះ យូ​ អាត់​ ភេ​ទប្រុសអាយុ៤៥​ឆ្នាំ(​ថៅ​កែ)​ ​(២)ឈ្មោះ ឈឹម សុធា​វី ភេទស្រី អាយុ ៥២ឆ្នាំ(ថៅកែ)​(៣) ឈ្មោះ លី ខ្មុំ ភេទស្រី អាយុ ៣០ឆ្នាំ ជាមេការគ្រប់គ្រងនារី​ ​ក្នុងនោះសមត្ថកិច្ចបានសង្រ្គោះនារី​ ១៨ នាក់ ដែលតាមចម្លេីយបឋមពួកគេជានារីរងគ្រោះដោយថៅកែ​ បញ្ចុះបញ្ចូលអយទទួលភ្ញៀវរកម្រៃចែកគ្នា។

បច្ចប្បន្នកំលាំងសមត្ថកិច្ចបានកំពុងដំណេីរការ​សាកសួរ និងកសាងសំណុំរឿង ចំណាត់ការ​តាមនីតិវិធីច្បាប់​ ៕