លោក សុខ ទូច៖ កូនដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី ជាច្រើនដើមត្រូវបានបំផ្លាញពីគ្រប់ទិសទី

ព្រះវិហារ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កូនដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ជាច្រើនដើមត្រូវបានបំផ្លាញពីគ្រប់ទិសទី ។

លោក សុខ ទូច នៅថ្ងៃទី៨ ខែឧសភានេះ ឱ្យដឹងថា លោក មានគំរោងដាំដើមឈើឱ្យបានមួយលានដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប តែត្រូវអ្នកបំផ្លាញ គ្រប់ទិស ដូចជា ដុតព្រៃ រានយកដី លែងសត្វពាហនៈឱ្យចូលស៊ីបំផ្លាញ។

លោកបន្តថា ទីតាំងមួយកន្លែងនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កន្លងមកបានចូលរួមដាំ រួមមានគណអភិបាលខេត្តព្រះវិហារ, គណអភិបាលខេត្តកំពង់ស្ពឺ, ថ្នាក់ដឹកនាំ និងមន្ត្រី តាជបណ្ឌិត្យសភាកម្ពុជា សិស្ស និស្សិត និងមន្ត្រីមូលដ្ឋានជាច្រើននាក់។ តែពេលនេះ មានអ្នកមកកាប់បំផ្លាញចោល ហើយដាំដំឡូង ។

លោកថ្លែថា « យើងមិនបន្តឱ្យដាំទៀតទេ គឺយើងអភិរក្សនៅដើមឈើដែលមាន»