រដ្ឋបាលក្រុងព្រះសីហនុប្រាប់ឱ្យរាយការណ៍ក្នុងករណីមានអ្នកទារលុយលើការមកលេងកម្សាន្តនៅលេងឆ្នេរសាធារណៈ

ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុប្រាប់ពលរដ្ឋដែលទៅលេងកម្សាន្តនៅលើឆ្នេរខ្សាច់ ឱ្យរាយការណ៍បន្ទាន់ ក្នុងករណីមានអ្នកទារលុយពីបងប្អូនដែលមកលេងកម្សាន្តនៅលើឆ្នេរសាធារណៈនេះ ។

លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ បញ្ជាក់ថ្មីនៅថ្ងៃទី ៨ ខែឧសភាថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។

លោក បន្តថា ករណីមានអ្នកទារលុយពីបងប្អូនដែលមកលេងកម្សាន្តនៅលេីឆ្នេរសាធារណៈ សូមផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ៖ 096 723 6600 / 070 633 338៕