ភ្នំពេញ ៖ ក្រោយបញ្ចេញសាររិះគន់លើគ្រូបង្វឹកកីឡាករកម្ពុជាគឺ លោក ហុងដា ពីសំណាក់ ម៉ៃ សុគន្ធ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឲ្យបុគ្គលម៉ៃ សុគន្ធដែលតែងតែមានសកម្មភាពរិះគន់គេស្ទើតែគ្រប់គ្នានោះ ឲ្យចេញសារសុំទោសលោក ហុង ដា ។
សម្តេចថា បើម៉ៃ សុគន្ធ ចង់ធ្វើជាកូនខ្មែរត្រូវចេញសារសុំទោស ហុង ដា។ នេះបើតាមសម្តេចក្នុងពិធីជំនួបជាមួយក្រុមកីឡាករមុនចេញទៅប្រកួតស៊ីហ្គេម នារសៀលថ្ងៃ១ ឧសភា។ ម៉ៃ សុគន្ធ ត្រូវបានគេដឹងថា រិះគន់លើសំលៀកបំពាក់ហុង ដា ក្នុងថ្ងៃប់កឆាកប្រកួតជាលើកដំបូងរវាងកីឡាករកម្ពុជាជាមួយទីម័រខាងកើត ខណៈកម្ពុជាបាន៤គ្រាប់ ។
សម្តេចបានបញ្ជាក់ថា “សូម ម៉ៃ សុគន្ធ បើកូនជាកូនល្អរបស់ខ្មែរកូនត្រូវសុំទោសហុងដា ព្រោះពាក្យប៉ុន្មានម៉ាត់ប្រើធ្ងន់ធ្ងរលើហុងដារ” ។ គេគាំទ្រគ្រប់គ្នាតែចេញមកខុសគេតែឯង។ កូនគួរចេញសារសុំទោសហុងដា កូនធ្វើនេះ ដូចជាទះកំភ្លៀងកូនសិស្សរបស់ហុងដាទាំងអស់ ។ បើកូនមិនចង់ធ្វើល្អរបស់កម្ពុជាស្រេចតែកូនទៅចុះ” ។
សម្តេចថា ដូច្នេះសុំឲ្យការបញ្ចេញសិទ្ធិសេរីភាពឲ្យបានត្រឹមត្រូវ ៕