ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គម និងជាអ្នកស្នេហាវិស័យកីឡា បានរិះគន់ចំពោះការចែកបណ្ណចូលទស្សនា ក្រុមបាលទាត់ជម្រើសជាតិកម្ពុជា ដែលគ្រោងប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន នៅវេលាម៉ោង ៧ យប់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ខណៈការការចែកបណ្ណចូលទស្សនានេះ មិនត្រូវបានគិតលុយនោះទេ ។
អ្នកលេងបណ្តាញសង្គមមួយបានឱ្យដឹងថា «ហាងនេះថោកទាបណាស់ Fan Sport Store ខ្ញុំចេញពី ធ្វើការម៉ោង6ព្រឹក មិនទាន់បានទាំងដេកផងខំមកចាំយក សំបុត្រ ឈរចាំនៅមុខគេ ម៉ោង9មិនទាន់ចែកមួយសំបុត្រផង គេថាអស់សំបុត្រហើយ សួរថានរណាគេជឿ បើខ្ញុំនៅមុខគេ មិនទាន់បានផង »។
ប្រភពដដែលនេះបន្តថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គួរតែ ពិនិត្យមើលចំណុចទាំងនេះ មិនមែនពួកយើងចង់បានសំបុត្រ free នោះទេ ទោះលក់ក៏ទិញដែរ ដោយសារទឹកចិត្តគាំទ្រ កីឡាជាតិ មិនគួរណាហាងនេះធ្វើបែបនេះសោះ ខកចិត្ត ណាស់ »។
ប្រភពដដែលបន្ថែមថា «អ្វីដែលខ្ញុំគិត ដូចអ្វីដែលអ្នកទៅទិញអាវមក comment នេះឯង មិនគួរណា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រើចំ បុគ្គលថោបទាបបែបនេះសោះ សោកស្តាយញើសឈាម បងប្អូនអ្នកស្ម័គចិត្តខំជួយរៀបចំកម្មវិធីដ៏ធំនេះ តែបែរជាមាន បុគ្គលថោកទាបបែបនេះមកបំផ្លាញសោភ័ណ្ឌភាពអស់រលីង» ។
អ្នកលេងបណ្តាញសង្គមបន្តថា «ខ្ញុំទៅយកទាល់តែទិញអាវតម្លៃ17$បានគេឲសំបុត្រឲ នឹងលក្ខិណះលាក់លៀមទៀតបើជ្រុលតែចែកហើយចាំ បាច់ធ្វើចឹងធ្វើអីបើមិនឲប្រាប់មកគ្នាមានលុយណាទៅ ទិញអាវ17$ដូរយកសំបុត្រមួយសន្លឹក»៕