ភ្នំពេញ៖ ផ្ទុះការរីះគន់ពីអ្នកលេងបណ្តាញសង្គម ហ្វេសបុក ជុំវិញជំនួបចាប់ដៃគ្នាជំនួសឱ្យការសំពះ ក្នុងកម្មវិធីប្រគុំដន្ត្រីមួយ រវាង តារាចម្រៀងរ៉េប វណ្ណាដា តារាចម្រៀង ជេមន៍ និង តារាចម្រៀង សេរីមុន ដែលធ្វើ ឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ ។
ក្រុមអ្នកលេងបណ្តាញសង្គមទាំងនោះបានលើកឡើងថា «គួរតែលើកដៃសំពះគ្នា (របៀបប្រពៃណីខ្មែរ) ជាជាងចាប់ដៃរលាក់ (របៀបអឺរ៉ុប)។ អ្នកអង្គុយនោះក៏គួរក្រោកឈរផង កុំតម្កើងឫកពាខ្ពស់ពេក»។
អ្នកលេងបណ្តាញសង្គមមួយទៀតបានលើកឡើងថា «ពួកមកលើកតម្កើងប្រពៃណីនិងវប្បធម៌ខ្មែរ មកលើកមុខមាត់ខ្មែរ។ សុទ្ធថតែកំពូលតារា មិនលេងៗទេបងប្អូន។ តែសូមមើលរបៀបពួកគេប្រាស័យទាក់ទងគ្នា ដោយការចាប់ដៃបែបបរទេស ជំនួសអោយការសំពះ ជាពិសេសអ្នកអង្គុយក៏មិនក្រោកឈរទៅទៀត។ ខ្មែរពិតជាត្រូវបានលើកមុខមាត់មែន ពួកគេពិតជាលើកតម្កើងវប្បធម៌ប្រពៃណីខ្មែរមែន៕