លោក ស៊ន តារា ប្រកាសកាត់កាលម៉ែឪ និងក្រុមគ្រួសារ

ភ្នំពេញ : ជារឿងហួសចិត្ត និងហួសថ្លែងមិនធ្លាប់មាននោះឡើយនៅលើពិភព​លោក ដែលកូនប្រកាសកាត់កាលម៉ែឪ និងក្រុមគ្រួសារ។ គេធ្លាប់តែឃើញឪម៉ែ ប្រកាស​កាត់កាលកូន នៅពេលកូននោះប្រដៅលែងស្តាប់ និងប្រព្រឹត្តទង្វើមិន​គួរ​គប្បី​ទាំងឡាយនៅក្នុងគ្រួសារ ឬក្នុងសង្គមជាតិ។

នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣នេះ គឺជាប្រវត្តិសាស្ត្រហើយសម្រាប់​សង្គម​កម្ពុជា កូនរមិលគុណចិត្តជាតិរច្ឆាន ស៊ន តារា ប្រកាសកាត់កាលម៉ែឪ និង​ក្រុមគ្រួសាររបស់ខ្លួន។ ការប្រកាសកាត់កាលបានធ្វើឡើងតាមរយៈទំព័​រ​ហ្វេស​ប៊ុករបស់ ស៊ន តារា ផ្ទាល់តែម្តង។

លោក សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធា និងលោកស្រី ពិល វ៉ាន់ថុន ដែលជា​ឪពុក​ម្តាយរបស់ ស៊ន តារា ធ្លាប់បានសម្តែងការខកចិត្ត និងខូចចិត្តជាខ្លាំង​ចំពោះ​ភាពរមិលគុណ និងអកតញ្ញូរបស់ ស៊ន តារា ធ្វើចំពោះពួកគាត់។ ក្នុង​នោះ លោកស្រី ពិល វ៉ាន់ថុន បានកើតវិបត្តិផ្លូវចិត្តរហូតដល់ពេលបច្ចុប្បន្នថែម​ទៀតផង។

ភាពរមិលគុណ និងការប្រកាសកាត់កាលឪពុកម្តាយ និងក្រុមគ្រួសាររបស់ ស៊ន តារា នៅថ្ងៃនេះ គឺជាការបង្ហាញពីសណ្តានជាសត្វតិរច្ឆានរបស់ ស៊ន តារា។ ទង្វើ​របស់ ស៊ន តារា ជាទង្វើថោកទាប និងស្អប់ខ្ពើមបំផុតនៅក្នុងសង្គមខ្មែរ ​ជា​សង្គម​តម្កល់ខ្ពស់នូវការគោរពដឹងគុណចំពោះអ្នកមានគុណ ជាពិសេសលោក​ឪពុកអ្នក​ម្តាយ ដែលត្រូវបានចាត់ទុកជាព្រះរស់នៅក្នុងផ្ទះ។

បើតាម​ធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូវិញ កូនចិត្តជាសត្វតិរច្ឆានអន្យតិរ្ថិយ មិនដឹងបាបបុណ្យគុណទោស ដូច ស៊ន តារា នាពេលនេះ នឹងធ្លាក់ទៅឋាននរក​រាប់​សិបជាន់។

ទង្វើរបស់ ស៊ន តារា នៅថ្ងៃនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចរិតពាលរបស់​ជ​​ន​​ដ៏ថោកទាបរូបនេះ ហើយក៏មិនមានអ្វីដែលចម្លែកនោះដែរ ដែលរូបគេតែង​តែនិយាយប្រមាថកាតទានលើសម្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ព្រោះសូម្បីតែឪពុកម្តាយ​របស់គេ ក៏គេមិនគោរព មិនផ្តល់តម្លៃ ហើយប្រកាសកាត់កាលចោល​ថែម​ទៀត។

ទង្វើរបស់ ស៊ន តារា ជាការបង្ហាញនូវគំរូដ៏អាក្រក់ជូរជាតិ ដែលប្រវត្តិមនុស្ស​ជាតិនៅលើពិភពលោកនេះ ជាពិសេសក្នុងសង្គមកម្ពុជាតែម្តងកម្រនឹងកើត​មាន៕