ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ការរៀបចំអង្គរសង្ក្រានឡើងវិញ នៅឆ្នាំ២០២៣នេះ បានបង្កើតឡើងនូវព្រឹត្តិការណ៍ ការជួបជុំគ្នារវាងមនុស្សជាមួយ បេតិកភណ្ឌរូបី និងអរូបី នៅលើទឹកដី នៃវប្បធម៌អរូបបី។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺដើម្បីបំផុសចលនាដល់ក្មេងៗជំនាន់ក្រោយឱ្យស្គាល់ និងចង់ចាំនូវវប្បធម៌ និងអ្វីដែលកម្ពុជាមាន។
សម្ដេច បានកត់សម្គាល់ថា «ការរៀបចំឡើងវិញនូវ អង្គរសង្ក្រាន បានបង្កើតសម្រាប់ព្រឹត្តិការណ៍ នូវការជួបជុំគ្នាមនុស្សរវាងជាមួយនឹង បេតិកភណ្ឌ រូបី អរូបី និងរូបីជាមួយគ្នាតែម្ដង។ យើងកំពុងតែជួបជុំ ក្នុងទីកន្លែងមួយរវាងមនុស្ស ជាមួយ វប្បធម៌អរូបី និងលើទឹកដី នៃវប្បធម៌អរូបបី។ ថ្ងៃនេះ យើងនូវមានវប្បធម៌អរូបី ជាច្រើន ដែលមកកាន់ទីនេះ»។
ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ នេះ សម្តេច ហ៊ុន សែន ក៏បានជូនពរចំពោះការជួបគ្នារវាងបុរស និងស្រ្តី នាពេលនេះ សូមឱ្យក្លាយទៅជា ប្តី ប្រពន្ធ ស្រលាញ់គ្នា ជារៀងរហូតតទៅ។
ឆ្លៀតឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា ប្រជាពលរដ្ឋនូវទូទាំងប្រទេសកម្ពុជា បានកំពុងរៀបចំគ្រប់ ដើម្បីទទួលទេវតាឆ្នាំថ្មី។
សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា «នៅសល់តែប្រមាណ ៨ម៉ោងទៀតប៉ុណ្ណោះ ទេវតាថ្មី នឹងចុះមកជំនួសទេវតាចាស់ ហើយវាច្បាស់ណាសថា គឺទេវចាស់ ឬទេវតាថ្មី ក៏សុទ្ធតែជាកូនទេវតាទាំងអស់ គ្មានពូជពង់ណាផ្សេងនោះទេ នេះជារឿងពិតមួយកំពុង់កើត ក្នុងប្រទេសកម្ពុជា»៕