ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្តចំនួន ៣រូប សម្រាប់អាណត្តិទី ២

ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តចំនួន ៣រូប សម្រាប់អាណត្តិទី ២ ក្នុងដែនសមត្ថកិច្ចដដែល រួមមាន ៖
១.លោក អ៊ុំ រាត្រី ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ។
២.លោក គួច ចំរើន ឋានន្ដរស័ក្ដិឧត្តមមន្រ្ដី ថ្នាក់លេខ២ ជាអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។
៣.លោក អ៊ុន ចាន់ដា ឋានន្ដរស័ក្ដិឧត្តមមន្រ្ដី ថ្នាក់លេខ២ ជាអភិបាលនៃគណ:អភិបាល ខេត្តកំពង់ចាម។