ក.អ.ក អញ្ជើញសមាជិក ចូលរួមក្នុងវេទិកាពិភាក្សាស្ដីពី «ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា»

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ប្រកាសអញ្ជើញសមាជិក សមាជិកា ក.អ.ក រួមទាំងអ្នកសារព័ត៌មានទូទៅចូលរួមក្នុងវេទិកាពិភាក្សាស្ដីពី «ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា» ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ចាប់ផ្ដើមពីម៉ោង ២:០០រសៀល នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យរាជ ធានីភ្នំពេញ។

បើតាមលិខិតអញ្ជើញ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)វេទិកាពិភាក្សាខាងលើនេះរៀបចំធ្វើទ្បើងក្រោម វត្តមានដ៏ខ្ពង់ខ្ពស់ របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៕