ក្រុមហ៊ុន ៤ បរិច្ចាកថវិកាចំនួន ៨០ម៉ឺនដុល្លារជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨

ភ្នំពេញ:លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលថវិកាបរិច្ចាកចំនួន ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចំនួន ៤ ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ ។

ពិធីប្រគល់ទទួលនោះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការចួលរួមពី លោកសេង ទៀង ជំនួយការផ្ទាល់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ក្នុងនោះរួមានសប្បុរសជន ៖

១. លោកស្រីអ្នកឧកញ៉ា ជឹង សុភាព និងអ្នកឧកញ៉ា ឡាវ ម៉េងឃិន ៥០០.០០០$

២. លោក ចាន់ រដ្ឋា តំណាង លោកឧកញ៉ា ថៃ ជាហួត អគ្គនាយក្រុមហ៊ុនប៉េងហួត និងលោកជំទាវ ២០០.០០០$

៣. លោកជំទាវឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកាសណ្ឋាគារសែនហា និងសហការី ៥០.០០០$

៤. អ្នកឧកញ៉ា លី ហុង អគ្គនាយកក្រុមហ៊ុនឆាយហេង និងលោកស្រី ៥០.០០០$

គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស ។អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕