មន្រ្តីគណបក្សភ្លើងទៀន ៣នាក់ គឺ លោក តូច ថឹង ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រចាំខេត្តកំពង់ចាម លោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនថ្នាក់ជាតិរបស់គណបក្ស និងជាអនុប្រធានក្រុមការងារគណបក្សប្រចាំខេត្តស្វាយរៀង និងអ្នកស្រី នូ សុទ្ធារី អនុប្រធានចលនាស្រ្តីរបស់គណបក្ស ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ០២ឆ្នាំស្មេីគ្នា និងតម្រូវឱ្យបង់ប្រាក់ ០៥លានរៀល។
លោកមេធាវី កែត ឃី ឱ្យដឹងថា អ្នកទាំង៣ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅមុនការប្រកាសសាលក្រម គឺ ពួកគេត្រូវចាប់ខ្លួននៅពេលព្រឹក ឯសាលក្រមត្រូវបានប្រកាសនៅពេលរសៀល៕