លោក ឆាយ គឹម ខឿន៖ មិនថាមន្ត្រីនគរបាល ឬជនស៊ីវិលទេ ឱ្យតែប្រើអំពើហិង្សាក្នុងគ្រួសារសុទ្ធតែមានទោស

ភ្នំពេញ៖ លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងថា លោក មិនទាន់ទទួលបានព័ត៌មានពាកព័ន្ធនឹងមន្ត្រីនគរបាលម្នាក់ទទួលរងការចោទប្រើអំពើហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រពន្ធខ្លួននៅឡើយទេ ។

ទោះជាយ៉ាង លោក អះអាងប្រាប់សារព័ត៌មាន Khmer CM នៅថ្ងៃទី ២៤ ខែមីនា ថា ឱ្យតែប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ មិនថា ជាមន្ត្រីនគរបាល នឬជនស៊ីវិលនោះទេ គឺសុទ្ធតែមានទោសដូចគ្នា ។

លោកបន្តថា ចំពោះករណីនេះ ខាងស្ថាប័ន នៃបុគ្គលខាងលើនេះធ្វើការ គេស្រាវជ្រាវ និងមានចំណាត់ការហើយ ។ ទោះជាយ៉ាងណា លោក ស្នើសុំ កុំឱ្យមានការជឿតាមបណ្តាញសង្គមហ្វេសបុកខ្លាំងពេក ពេលខ្លះ គេ Prank លេងប្តីប្រពន្ធគេ ហើយស្អែកឡើងគេត្រូវគ្នាវិញ។ ករណីនេះ មានតែធ្វើការស្រាវជ្រាវ ឱ្យបានពិតប្រកដ ទើបដឹងច្បាស់ ។

លោកបន្ថែមថា បើស្ត្រីជាប្រពន្ធទទួលរងនូវការប្រើអំពើហឹង្សា ឬ គំរាមកំហែងណាមួយ គួរតែដាក់ពាក្យបណ្តឹង ព្រោះងាយស្រួលសមត្ថកិច្ច ធ្វើការសិក្សាស្រាវជ្រាវ និងវិធានការ ។

ដោយអត់ទ្រាំពុំបាន ស្ត្រីជាភរិយា គណនី Nhoem Sokleng បានបង្ហោះអមជាមួយរូបភាព និងវីដេអូប្រើអំពើហឹក្សា នៅលើតាមបណ្តាញសង្គម ថា មន្ត្រីនគរបាលមានឋានន្តរស័ក្តិជា អនុសេនីយ៍ទោ ជា ប៊ុនថេង ប្រើអំពេហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រើរពាក្យសម្តីដៀលជេម្រាយ ប្រមាថ ដៀលពូជ ងែងហង។
ស្ត្រីជាភរិយារូបនេះបានស្នើសុំខាងច្បាប់ជួយរកអោយរូបភាគដែលកំពុងទទួលរងនូវភាពអយុត្តិធម៍នេះ ។

ស្ត្រីរូបនេះសរសេរថា «នាងខ្ញុំរងអំពើហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី 2ខែរហូតកូនដល់បច្ចុប្បន្ន, រងសំពាធ សតិអារម្មណ៍រហូត ប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទេីបមកដល់ចំនុចនេះ គិតថាបងនឹងកែប្រែ តែចុងក្រោយបងមិនស្គាលកំហុស អូនលះបង់ទាំងជីវិតអូន នឹងកូន ដេីម្បីបង… តេីបងដែរស្រលាញ់អូនខ្លះទេ….»៕