បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅស្រុកកោះកុង

កោះកុង ÷ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ដែលស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ចំណុចចន្លោះគីឡូម៉ែត្រលេខ132-133 លើផ្លូវជាតិ48 ទិសដៅពីកោះកុង ទៅភ្នំពេញ រថយន្តដឹកឥវ៉ាន់ចាប់ហួយ ពេលទៅដល់ចំណុចកើតហេតុ ចុះចំណោទដោយប្រើប្រាស់ល្បឿនលឿន បណ្ដាលឲ្យរេចង្កូត ក្រឡាប់នៅលើទ្រូងផ្លូវ ហើយអូសជ្រុលទៅបុករ៉ូឡូកិនដី ដែលកំពុងធ្វើផ្លូវ៤៨ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក់លេខ កំពង់ស្ពឺ 3A-7713 ។

នគរបាលបានឲ្យដឹងថា អ្នកបើកបរឈ្មោះ សាយ ច័ន្តា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ឃុំជ្រលង ស្រុកបារាណ៍ ខេត្តកំពង់ធំ រងរបួសធ្ងន់គាបជាប់នឹងកាប៊ីន ហើយបានស្លាប់ពេលបានបញ្ជូនទៅដល់ពេទ្យបង្អែកខេត្តចំណែករថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង ។
បច្ចុប្បន្នម្ចាស់រថយន្ត បានទាក់ទងរថយន្តសាងឥវ៉ាន់ ចំណែករថយន្តដែលបង្ក ត្រួវស្ទូចទៅទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕