ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារការ និងដឹកជញ្ជូន ប្រកាសបិទបណ្ដោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក នៅត្រង់ចំណុចស្ពានព្រែកព្នៅ ចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
ការបិទជាបណ្តោះអាសន្ន នៃការធ្វើដំណើរតាមផ្លូវទឹករបស់នាវា និងមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវនេះ ដើម្បីទុកពេលវេលាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តភ្ជាប់និងអនុវត្តការងារដាក់បំពង់មេនាំទឹកស្អាត នៅបាតទន្លេសាបដែលត្រូវឆ្លងពីត្រើយខាងកើតស្ពានព្រែកព្នៅ ឆ្ពោះទៅត្រើយខាងលិច ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងបំពេញតម្រូវការបន្ថែមដល់ពលរដ្ឋនៅភ្នំពេញ និងក្រុងតាខ្មៅ ឲ្យបានទាន់កម្មវិធីផែនការដែលបានកំណត់ ៕
មេត្តាជ្រាបថា៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទនាវាចរណ៍ជាបណ្ដោះអាសន្នចំពោមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក ត្រង់ចំណុចស្ពានព្រែកព្នៅ ចាប់ពីម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា រហូតដល់ល្ងាចម៉ោង ៦ និង០០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។