ឃាត់ខ្លួនក្មេងទំនើង០២នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់

ខេត្តតាកែវ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងត្រាញ់ខាងត្បូងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣បានស្រាវជ្រាវកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ។

ការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ ធ្វើឡើង បន្ទាប់ពី ពួកគេបានធ្វើសកម្មភាពដេញវាយគ្នាយ៉ាងអាណាធិតេយ្យ នៅម្ដុំផ្សារថ្នល់បត់ ហើយត្រូវបានប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ ថតបាន បង្ហោះផ្សាយនៅលើបណ្តាញសង្គមហ្វេសបុក កាលពីពេលថ្មីៗនេះ ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់៕