ក្មេងទំនើង ២ នាក់ទៀតដែលធ្វើសកម្មភាពវ៉ៃគ្នានៅផ្លួវជាតិលេខ៣ ត្រូវបានឃាត់ខ្លូន

ខេត្តតាកែវ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក គង់ សំអឿន មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៣០១ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ នេះ បន្តចុះឃាត់ខ្លួនក្មេងទំនើងបាន ២ នាក់ទៀតពាក់ព័ន្ធនឹងការធ្វើសកម្មភាពវ៉ៃគ្នាកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រ ៦៤-៦៥ នៅផ្លួវជាតិលេខ០៣ ស្ថិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ការបន្តចុះឃាត់ខ្លូនក្មេងទំនើង ២ នាក់ខាងលើនេះ ធ្វើឡើងដោយទទួលបានបទបញ្ជាពីលោក សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ក្មេងទំនើងដែលជាជនសង្ស័យទាំងពីរនាក់ ២នាក់ រួមមាន១.ឈ្មោះ ម៉ន ដេវីត ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ និង ២.ឈ្មោះ ខុន ភារិន ហៅបាវ ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនទៅ ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។ រយៈពេលពីរថ្ងៃនេះ កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនក្មេងទំនើងដែលបង្កភាពអនាធិបតេយ្យលើផ្លូវជាតិលេខ០៣ សរុបបានចំនួន០៦នាក់ហើយ៕