មន្ទីរពេទ្យគន្ធបុប្ជាសង់អាគារសម្ភពបន្ថែម១០០គ្រែនិងបន្ទប់ទារក២០គ្រែ

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ជា សាងសង់អាគារសម្ភពបន្ថែម១០០គ្រែនិងបន្ទប់ទារក២០គ្រែនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣) ដើម្បីសម្រួលដល់ស្តី្រត្រៀមឆ្លងទន្លេ ដែលពេលខ្លះពុំមានគ្រែគ្រប់គ្រាន់ និងគេងនៅលើកន្ទេលផ្ទាល់ដី។

ពិធីក្រុងពាលីចុះបឋមសិលាសាងសង់អាគារសម្ភពខាងលើ ធ្វើឡើងនៅថ្ងៃទី ៩ មីនា ២០២៣នេះដើម្បីសម្រួលដល់ស្តី្រត្រៀមឆ្លងទន្លេ ដែលពេលខ្លះពុំមានគ្រែគ្រប់គ្រាន់និងគេងនៅលើកន្ទេលផ្ទាល់ដី។

សំណង់អាគារសម្ភពកំពស់៣ជាន់បន្ថែមនេះ មានការគាំទ្រយ៉ាងពេញទំហឹងអំពីមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិកនិងប្រធានកិត្តិយស និងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងការគាំទ្រពីមូលនិធិគន្ធបុប្ផាស្វីស មានលោកវេជ្ជបណ្ឌិត Denis Laurent តំណាងឲ្យលោកប្រធានមូលនិធិស្វីស Philip Robinson៕