កំពង់ឆ្នាំ៖ ក្មេងស្រីមា្នក់ឈ្មោះ ឡេះ សាលីណាស់ ភេទស្រី អាយុ១១ ឆ្នាំ រស់នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ បានលង់ទឹកស្លាប់នៅចំណុចទឹកអូរមុខស្ពានកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០ នាទី ។
បើតាមសមត្ថកិច្ចមូលដ្ឋាន ករណីលង់ទឹកនេះ មូលហេតុ មកពីជនរងគ្រោះបានដើរចេញពីផ្ទះ ក្រោយមកឪពុកម្ដាយដើររកក៏ប្រទះឃើញលង់ទឹកស្លាប់នៅចំណុចកើតហេតុខាងលើ(ជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី) ៕ ដោយ៖ ពុទ្ធិពល