សម្តេច​​​ ហ៊ុន សែន ៖ គ្រប់រាជធានី-ខេត្ត ត្រូវបង្កើតប្រព័ន្ធតេឡេក្រាម

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យគ្រប់អភិបាលរាជធានី-ខេត្តត្រូវបង្កើតប្រព័ន្ធឆេណែលតេឡេក្រាម ដើម្បីផ្សព្វផ្សាយព័ត៌មាន ដើម្បីសម្តេចយកមកផ្សាយបន្តក្នុងបណ្តាញតេឡេក្រាមសម្តេច ព្រោះតេឡេក្រាមសម្តេចមានអ្នកចូលច្រើនជិត១០ម៉ឺននាក់ ។

សម្តេចតេជោបន្តថា ប្រព័ន្ធតេឡេក្រាមទទួលព័ត៌មានបានរហ័សផងដែរ ។ សម្តេចថា បើខេត្តណាមួយបង្កើតរួចហើយ ត្រូវផ្ញើមកសម្តេច ដើម្បីសម្តេចទាញចូលក្នុងតេឡេក្រាមសម្តេច ៕ ដោយ៖​រិន ចំរើន