សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងជាអ្នកលេងកាំបិតបុ័ងតោ និងពូថៅដៃ ៦នាក់នៅក្រុងបាត់ដំបង

បាត់ដំបង៖ នគរបាលនៃ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលជំនាញកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ បានចុះប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលជាអ្នកលេងកំបិតបុ័ងតោ និង ពូថៅដៃ បង្កភាពអនាធិបតេយ្យ បានចំនួន ៦ នាក់នៅតាមដងផ្លូវត្រង់ចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបាននាំខ្លួនក្មេងទំនើងចំនួន០៦នាក់នោះមកកាន់ស្នងការ និងចាប់យកវត្ថុតាងមួយចំនួនរួមមាន កាំបិតកែច្នែចំនួន ០២ដើម, កាំបិតប៉័ងតោចំនួន ០១ដើម, ពូថៅចំនួន ០១ដើម, ដែកបំពង់ទីបចំនួន ០១ដើម, ម៉ូតូ ២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M-2802 និងម៉ាកស៊ូស៊ូគីវីវ៉ា ពណ៌ក្រហម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខបាត់ដំបង 1M-0495 ។

បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យជំនាញបានធ្វើការកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ពុទ្ធិពល