ជន​សង្ស័យ​ចំនួន​០៣នាក់​ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១១:៣០នាទី​ថ្ងៃ​ត្រង់​​ ស្ថិតនៅ​​ភូមិ​ចំការ​ឪឡឹក​០២​ សង្កាត់​កាកាប​ទី​២ ខណ្ឌពោធិ៍សែនជ័យ​ លោក ម៉ន​ វុធី​ អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំ​បញ្ជាកម្លាំងសហការជាមួយកម្លាំង​គណៈ​បញ្ជាការ​ឯក​ភាព​សង្កាត់​ បានចុះ​ធ្វើ​រដ្ឋ​បាល​ និងឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតវត្ថុ​តាងមួយចំនួនរួមមាន៖​ ម្ស៉ៅ​ស​ក្រាម​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៦​, និង​សម្ភារៈមួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ពុទ្ធិពល