ស្គាល់អត្តសញ្ញាណស្ត្រីចង-ក សម្លាប់ខ្លួននៅខណ្ឌដង្កោ

ភ្នំពេញ៖ ករណីស្រ្តីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ដែលត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៥:០០នាទីព្រឹក ០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចដីឡូត៍លេខ ២៣ ផ្លូវបេតុង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានឈ្មោះគួក ហេន ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅបន្ទប់ជួល ភូមិកណ្ដាល សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

របាយការណ៍របស់លោក ជីវ គឹមហ៊ុត អធិការរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុនៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោបញ្ជាក់ថា តាមការបំភ្លឺពីឈ្មោះ សាំង សុខហឿន ភេទស្រី អាយុ ៣៥ឆ្នាំ ត្រូវជាកូនបង្កើតជនរងគ្រោះបានប្រាប់អោយដឹងថាមុនពេលកើតហេតុជនរងគ្រោះស្នាក់នៅបន្ទប់ជួលជាមួយកូនប្រុស ស្រី និងចៅចំនួន5នាក់ ហើយជនរងគ្រោះតែងតែឈ្លោះប្រកែកតិចតួចជាមួយកូននឹងចៅៗលុះយប់ថ្ងៃទី០៧-០២-២០២៣ វេលាម៉ោង២០ៈ០០នាទី ជនរងគ្រោះបានអង្រឹងមកចងដេកក្រៅផ្ទះ អោយល្ហើយខ្លួននឹងចូលបន្ទប់វិញលុះព្រឹកឡើង ម៉ោង៥ព្រឹកកូនងើបដាំបាយស្រាប់តែ ឈ្មោះតាវែង អ្នកជិតខាងប្រាប់ថា ម៉ែ ក្មួយឯង ចងកស្លាប់ហើយ នៅដើមក្រខុបមុខបន្ទប់រួចរាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យ។

របាយការណ៍ដដែលបន្ថែមថា កាលពីថ្ងៃ០៥-០២-២០២៣ជនរងគ្រោះធ្លាប់ចេញពីផ្ទះម្តងហើយ តែកូនចៅបានដើររកឃើញនឹងបានយកមកស្នាក់នៅជាមួយវិញ។តាមការពិនិត្យវិភាគរបស់កំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧញ៉្ញាវេជ្ជបណ្ឌឹតនង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំដូងរាជនាភ្នំពេញគឺជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន។ចំណែកសពត្រូវបាន ប្រគល់ជូនកូនៗយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រះធាតុ៕
ដោយ៖ ពុទ្ធិពល