ភ្ញាក់ផ្អើល! អ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ជាជាតិថៃជំពាក់លុយក្រហ៊ុន R.dB Cambodia ចំនួន 5,000$

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនៅតាមបណ្តាញសង្គម ក្រោយពីមានគណនីហ្វេសបុកមួយឈ្មោះ Pu Rith បានសរសេរនៅលើគណនីរបស់ខ្លួន ស្នើឱ្យ លោក Tony Anh (ឈ្មោះហៅក្រៅ) (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya )ជាជនជាតិថៃដែលអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ជាប់ជំពាក់លុយក្រហ៊ុន R.dB Cambodia របស់ខ្លួនចំនួន 5,000$ ។

សារព័ត៌មាន KHMER CM សូមដកស្រងក្នុងន័យដើមគណនីឈ្មោះ Pu Rith បានសរសេរថា «សេចក្តីប្រកាស់ជូនដំណឹងចំពោះ លោក Tony Anh ឈ្មោះក្រាវ) (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya ) ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB 2468835 ថ្ងៃខែរឆ្នាំកំណើត 27/Mar/1975 ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយ ទូទាត់លុយដែលនៅជំពាក់ ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រិត្តិការណ៍ ប្រដាល់ World Fight Tournament ចំនួន 5,000$»។

គណនីនេះបញ្ជាក់ថា លោក Srisud Tipaya ) បានជួល ឆាកភ្លើងប្រព័ន្ធសម្លេងនឹងផ្ទាំង រូបភាព LED screen ពីក្រុមហ៊ុន R.dB Cambodia) Show ទីមួយ ថ្ងៃ27/July/22 ធ្វើឡើងនៅទីតាំង ស្តាតថ្មីជិតវិមានឈ្នះឈ្នះ ចំនួនទឹកប្រាក់ 6,500$ /1 Show។

Show ទីពី ថ្ងៃទី 31/Aug/22 ធ្វើឡើងនៅស្តាតចាស់ ចំនួនទឹកប្រាក់ 6,500$ /1 Show សរុបទឹកប្រាក់ទាំងពីរកម្មវីធី ចំនួន 13,000$ លុយដែលលោក Srisud Tipaya ទូរទាត់អោយ តាម ABA transfer 5,400$ បូកនឹងលុយកក់ក្រៅ ចំនួន 2,600$ សរុបទឹកប្រាក់ លោក Srisud Tipaya ) បានទូរទាត់អោយបាន ចំនួន 8,000$ ដូច្នេះ លោក Srisud Tipaya នៅខ្វះ លោក Thy Thearith ម្ចាស់ក្រហ៊ុន R.dB Cambodia 5,000$ ទៀត។

បើតាមគណនីខាងលើនេះ បញ្ជាក់ថា អស់រយះពេលច្រើនខែហើយដែលខ្ញុំមិនផុសព្រោះទុកពេលអោយដោះស្រាយ តែការរង់ចាំគ្មានដំណោះស្រាយ ហើយមានការយល់ច្រឡំថាគាត់បាននិយាយថាគាត់បាន ចាញ់បោកខ្មែរអស់លុយជាច្រើន តាមពិតទៅគាត់បាននិយាយកុហក អ្នកដែលត្រូវចាញ់បោកគេ គឺខ្មែរទេ ដែលត្រូវរងគ្រោះ ដូចជាខ្ញុំអញ្ចឹង ខ្ញុំអោយបងប្អូន ប្រុងប្រយ័ត្ន ជនម្នាក់នេះ Mr Srisud Tipaya អ្នកធ្វើកម្មវីធី World Fight Tournament។

ការចេញមុខទារលុយរបស់គណនីដែលមានឈ្មោះខាងលើនេះ ធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយថា ប្រទេសថៃ អ្នកប្រដាល់ និងប្រជាពលរដ្ឋថៃមួយចំនួន មិនសម្បាយចិត្តចំពោះការ ដាក់ឈ្មោះ KUN KHMER ជំនួស MOUY THAI ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិង កីឡាករ ប៊ូខាវ ចេញមុខទាលុយមួយចំនួនពីអ្នករៀបចំកម្មវិធីប្រដាល់មួយដែលលោកត្រូវបានអញ្ជើញមកប្រកួតនៅក្នុងប្រទេសកម្ពុជា៕ ដោយ៖ ពុទ្ធិពល