ហាង ឡានអាឡាដាំង ទិញ-លក់ បញ្ជ បង់រំលស់រថយន្ត គ្មាន អាជ្ញាបណ្ណពី ន.អ.ប.

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំ (ន.អ.ប.) ឲ្យដឹងថា ហាង ឡានអាឡាដាំង ទិញ-លក់ បញ្ចាំ បង់រំលស់រថយន្ត បាន និងកំពុងប្រកបអាជីវកម្មទទួលបញ្ចាំរថយន្ត ដោយគ្មាន អាជ្ញាបណ្ណពី ន.អ.ប.។

ម្ចាស់ហាងនេះ ធ្លាប់ត្រូវបានកោះអញ្ជើញ និងបានចូលខ្លួនមកទទួលការណែនាំពី ន.អ.ប. និងធ្លាប់ទទួលរងការផាកពិន័យពី ន.អ.ប. ចំពោះការប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណ។ ប៉ុន្តែម្ចាស់ហាងនៅតែបន្ត សកម្មភាពប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណ និងគេចវេះការបង់ប្រាក់ផាកពិន័យ។

ក្នុងន័យនេះ សូមសាធារណជន ជ្រាបថា ការប្រកបអាជីវកម្មបញ្ចាំគ្មានអាជ្ញាបណ្ណពឺ ន.អប. មិនស្របតាមច្បាប់ និងមិនត្រូវបានទទួលការការពារ ណាមួយពីច្បាប់ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មរបស់ហាងបញ្ចាំនេះឡើយ។

ជាមួយគ្នានេះ ន.អ.ប បានកោះអញ្ជើញ លោក ទា ហោងម៉េង និង/ឬភាគហ៊ូនិក នៃម្ចាស់ ហាងឡាន អាឡាដាំង ចូលខ្លួនមកបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិជាធរមាន និងបង់ប្រាក់ផាកពិន័យដូចមានកំណត់ក្នុង លិខិតលេខ ៩៨៩/ ២២ ន. អ. បចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្នុងរយៈពេល១៥(ដប់ប្រាំ) ថ្ងៃជាកំហិត គិតចាប់ ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះតទៅ។

ក្នុងករណីនៅតែបន្តគេចវេះ ន.អ.ប. នឹងចាត់វិធានការកាន់តែតឹងរ៉ឹងបន្តទៀត តាមផ្លូវច្បាប់ជាធរមាន។ ន.អ.ប. សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោក និង/ឬភាគហ៊ុនិក ក្នុងការបំពេញកាតព្វកិច្ច ខាងលើឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិជាធរមាន៕ ដោយ​៖ ពុទ្ធិពល