ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងស័ក្ដិ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់២៥រូប

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ២៥រូប ៕ ដោយ៖​ រិន ចំរើន