ព្រះសីហនុ៖ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ រួមជាមួយដៃគូទេសចរណ៍ បានប្រកាសស្វាគមន៍ការត្រលប់មកវិញនៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនជាលើកដំបូង បន្ទាប់ពីការផ្អាករយៈពេលជាង ២ឆ្នាំ។
ក្រុមហ៊ុន Cambodia Airport ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះចូលមកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុជាលើកដំបូងនេះ មានឈ្មោះថា Ruili Airlines បាន ដោយបានភ្ជាប់ជើងហោះហើរឡើងវិញមកកាន់ខេត្តព្រះសីហនុ ថ្ងៃនេះ ។
ក្រុមហ៊ុននេះ បន្តថា « សេវាកម្មហោះហើរនេះភ្ជាប់ពីទីក្រុងគុនមីងមកកាន់តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងទន្ទឹងរង់ចាំស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតដែលនឹងចាប់ផ្តើមបើកការហោះហើរមកកាន់គោលដៅទេសចរណ៍សំខាន់ៗនៃព្រះរាជាណាចក្រអច្ឆរិយៈ»។
លោក នងឌី ណារ៉ា អភិបាលរងក្រុងព្រះសីហនុ ក៏បានថ្លែងស្វាគមន៏ការមកដល់ជាលើកដំបូងនៃអ្នកក្រុង គួនមីង ប្រទេសចិននេះ ដែលមានភ្ញៀវ ចំនួន 104នាក់ មកកាន់ខេត្តព្រះសីហនុ នៅថ្ងៃ 27 ខែមករា ឆ្នាំ 2023 នេះ៕ ដោយ៖ ពុទ្ធិពល