ភ្នំពេញ ៖ ក្នុងថ្ងៃបើកឆាកដំបូងនៃអាស៊ានប៉ារ៉ាហ្គេម២០២៣លើកទី១២ ក្នុងការប្រកួតបាល់បោះលើរទេះ ៣ទល់៣ បុរស-នារី បានចាប់ផ្ដើមការប្រកួតរបស់ខ្លួននៅព្រឹកថ្ងៃទី២ ខែមិថុនានេះ នៅមជ្ឈមណ្ឌលកីឡាក្នុងសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយលទ្ធផលកម្ពុជា ចាញ់ថៃ លើ ២ប្រកួតទាំងបុរស និងនារី។
ក្នុងនោះគូទី១-រវាងក្រុមជម្រើសជាតិ ថៃ ជាមួយ ក្រុមជម្រើសជាតិ ម៉ាឡេស៊ី (បាល់បោះរទេះផ្នែកបុរស) , ២- ការប្រកួតរវាងក្រុមជម្រើសជាតិ ហ្វីលីពីន ជាមួយ ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី (បាល់បោះរទេះផ្នែកបុរស , ទី-៣. ការប្រកួតរវាងក្រុមជម្រើសជាតិ កម្ពុជា ជាមួយក្រុមជម្រើសជាតិ ថៃ (បាល់បោះរទេះផ្នែកនារី) និង៤- ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិ ថៃ (បាល់បោះរទេះផ្នែកបុរស)
សម្រាប់ក្រុមអត្តពលិកកម្ពុជាវិញ គឺក្រុមបាល់បោះជិះរទេះនារី រវាងក្រុមកម្ពុជា ជាមួយថៃ ក្នុងជំនួបបើកឆាក គឺថៃបានយកឈ្នះកម្ពុជា ក្នុងលទ្ធផល១០-៧។
ចំពោះការប្រកួតបាល់បោះលើរទេះ វិញ្ញាសាបុរស ៣ទល់៣ រវាងកម្ពុជា ជាមួយថៃ គឺថៃ បានយកឈ្នះ កម្ពុជា ក្នុងលទ្ធផល ១៥-៨ ៕