ភ្នំពេញ៖ ក្រោយទទួលបានជ័យលាភី មេដាយមាស លើវិញ្ញាសារ ស្នូកឃ័រ និងប៊ីយ៉ា ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី ៣២ កីឡារិនី ស្រួង ភាវី ក្នុងនាម កូនស្រីកម្ពុជាម្នាក់នេះ សូមគោរពឧទ្ទិសលទ្ធផលនេះ ជូនចំពោះមហាបុព្វបុរសខ្មែរគ្រប់ជំនាន់ គោរពជូនថ្នាក់ដឹកនាំ និងប្រជាជនខ្មែរគ្រប់រូប ដោយក្ដីមោទនភាពដ៏ខ្ពង់ខ្ពស់ក្រៃលែងរបស់នាង។
កីឡាការីនីរូបនេះ បញ្ជាក់ថា សារជូនពររបស់ពុកម៉ែបងប្អូន ពិតជាមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបាន ប្រជាជនស្រុះស្រួលសាមគ្គីគ្នា នុ៎ះនាវាកម្ពុជាប្រកដជាលឿនលយឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់បំផុត។
កីឡាការីរូបនេះថ្លែងថា «កម្លាំងចិត្តពុកម៉ែបងប្អូន ក្ដីស្រលាញ់របស់ពុកម៉ែបងប្អូន ការលេីកទឹកចិត្តពីសំណាក់ពុកម៉ែបងប្អូន គឺពិតជាធ្វើឱ្យសម្រេចបាននូវក្ដីស្រមៃរបស់កម្ពុជា។ សូមពុកម៉ែបងប្អូនទទួលនូវការគោរពស្រលាញ់អំពីនាងខ្ញុំ សូមគោរពជូនពរពុកម៉ែបងប្អូន សូមអរគុណ»៕