ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចាត់ទុកការប្រកាសលាលែងរបស់ លោក សៅ សុខា ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ ប្រកួតចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២២ ឆ្នាំ ថាជាមេមាការទទួលខុសត្រូវ ។
លោក ខៀវ កាញារីទ្ធ បានចូលទៅខំមិនក្នុងទំព័រហ្វេសបុក របស់លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលបានសរសេរសម្តែងការសោកស្តាយចំពោះការលាលែង របស់ សៅ សុខា ពីតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នេះ ។
លោក កឹម គុណវឌ្ឍន៍ សរសេរថា « ខ្ញុំគ្មានអ្វីក្រៅតែពីពាក្យ « ស្តាយ និងឈឺពេលឃើញការប្រកួត U22 យើង លេងជាមួយ U22 មីយ៉ាន់ម៉ា » កីឡាករខ្សែប្រយុទ្ធគេពិតជាលឿនមែន តែយើងក៏កង្វះខាតការយកប្រៀបខ្សែការពារ។ ខ្ញុំសូមជូនពរកីឡាករបាល់ទាត់យើងទាំងអស់ ក្រុមគ្រួសារ និងលោកស្រី លោក ជាអ្នកទទួលខុសត្រូវ ព្រមទាំង គ្រូបង្វឹក សូមមានសុខភាពល្អ និងបន្តដណ្តើមជ័យជំនះ »។
ពេលនោះ លោក ខៀវ កាញារីទ្ធ បានចូលទៅខំមិនថា «នេះ បានគេហៅថា មេ»។
ក្នុងនាមជាកូនប្រុសមានការទទូលខុសត្រូវ និងគោរនូវកិច្ចសន្យា របស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាន លោក សៅ សុខា បាន ប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ និងបាន ប្រគល់ជូនលោក ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ ។
ជាមួយគ្នានេះលោកក៏បានអរគុណលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រលោក អោយបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោសដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកាសលាលែងរបស់ សៅ សុខា ពី ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ដោយសារតែលោក មិនអាចយកកត្តិយសជូនជាតិបាននៅពេលនេះ ត្រូវបានគេដឹងថា ជាមន្ត្រីទី ២ បន្ទាប់ពី លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ជាមន្រ្តីមួយរូបដែលបានសម្រេចចិត្តសុំលាលែងតំណែងរបស់ខ្លួនបន្ទាប់ពីមានឧប្បទ្ទវហេតុការបាក់រំលំអគារកំពស់៧ជាន់មួយនៅខេត្តព្រះហនុបានកើតឡើងនៅថ្ងៃរាត្រីទៀបភ្លឺថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៩ បានបណ្តាលឱ្យកម្មករខ្មែរចំនួន២៦នាក់របួស និង២៨នាក់ទៀតបានស្លាប់ក្នុងគំនរអគារបាក់បែក ខណៈអាគារនេះជាសំណង់អាគារខុសច្បាប់ពុំមានលិខិតអនុញ្ញាតិត្រឹមត្រូវឡើង៕