ស្ត្រីមា្នក់តាមទាន់ប្តីពាក់សក្ត័៣ កំពុងអោបស្រីក្នុងបន្ទប់ជួល

ភ្នំពេញ៖ ស្ត្រីម្នាក់តាមទាន់ប្តីជា មន្ត្រីនគរបាលពាក់សក្ត័ ៣ លួចមានស្រីថ្មីដេកអោពនៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅក្នុងភូមិទ្រុងវិមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីស្ត្រីនេះតាមទាន់ ប្ដីនិងស្រីបាននាំគ្នា បើកទ្វារបន្ទប់រត់ផ្អើលពេញភូមិ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១២យប់លងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣ នៅចំណុចបន្ទប់ជួលខាងលើ។

ប្រពន្ធមានឈ្មោះ សុខ ថាវរី ភេទស្រី អាយុ២៩ឆ្នាំ លំនៅឋានបច្ចុប្បន្នស្នាក់នៅ ភូមិបី ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាលដោយ មានកូនស្រីម្នាក់រស់នៅក្នុងបន្ទុក។

ចំណែកប្ដីរបស់ប្រពន្ធខាងលើ មានឈ្មោះ ប្រាក់ សុភារ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរធ្វើជាមន្ត្រីប៉ូលីសពាក់សក្ត័៣ ។

តាមសម្ដីស្ត្រីជាប្រពន្ធបានប្រាប់ឲ្យដឹងថា គាត់នឹងប្ដីបានរួមរស់ជាមួយគ្នារយៈពេល៤ឆ្នាំកន្លងហើយ ដោយមិនបានរៀបការនឹងគ្នាទេ បានត្រឹមតែសែនព្រេន និងចុះអេតាស៊ីវិលនិងគ្នា និងមានកូនស្រីមួយនៅក្នុងបន្ទុក។

ស្ត្រីរូបនោះបន្តទៀតថា រយៈពេលកន្លងមកនេះរូបគាត់ និង ប្តី រស់នៅមិនចុះសម្រុងនឹងគ្នា និងធ្លាប់ប្រើហិង្សា មកលើរូបគាត់ និងមិនបានមកចូលផ្ទះញឹកញាក់ដូចមុនទេ ធ្វើឲ្យរូបគាត់ជាប្រពន្ធមានការសង្ស័យ ហើយក៏បានជួលគេឲ្យតាមដានប្តីរហូត ក្រោយមកមានផ្ដល់ដំណឹងថា ប្តីគាត់ តែងតែបើករថយន្តមួយគ្រឿងពាក់ស្លាកលេខនគរបាល មកជួបស្រីស្នេហ៍នៅក្នុងបន្ទប់ជួលជាញឹកញាប់។

ប្រភពដដែលបានបន្តទៀតថា កន្លងមកស្រីស្នេហ៍ប្ដី របស់គាត់ បានឆាតឌឺដងជាមួយគាត់រួចមកហើយ។ លុះដល់ថ្ងៃកើតហេតុខាងលើ រូបគាត់ក៏បាននាំម្ដាយនិងកូន ជួលរថយន្តគេជិះតាំងពីស្រុកកំណើត មកតាមរកប្ដីនៅកន្លែងកើតហេតុ ក៏ប្រទះឃើញប្ដីនៅជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ជួលមែន ហើយ ក៍បានឈ្លោះគ្នាផ្អើលពេញភូមិ ខណៈនោះប្ដីក៏បានហៅបក្ខពួកមកគំរាមវាយមកលើរូបគាត់និងអ្នកភូមិទៀត។

ភ្លាមនោះរូបគាត់ជាប្រពន្ធបានទំនាក់ទំនងទៅបងប្អូនសារព័ត៌មានជាច្រើនស្ថាប័ននិងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើឲ្យប្ដីនិងស្រីនាំគ្នាបើកទ្វារបន្ទប់រត់ប្រញាប់ប្រញាចេញពីកន្លែងកើតហេតុផ្អើលពេញភូមិ។

ក្រោយកើតហេតុរូបគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងធ្នង់ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង និងសំណូមពរទៅថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឲ្យគាត់ផង៕ ដោយ៖ ពុទ្ធិពល