តាកែវ៖ សមត្ថកិច្ចខេត្តតាបកែវឃាន់ខ្លួនបុរសម្នាក់ ក្រោយផ្លិចបំផ្លាញក្នុងគ្រួសារ (ដុតផ្ទះខ្លួនឯង)នៅថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៣និង៣០នាទីទាបភ្លឺ នៅចំណុចស្ថិតនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ។
បើតាមសមត្ថកិច្ច ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ យុន សុផៃ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ បានយកដែកកេសយកមកដុតផ្ទះរបស់ខ្លួនឯង ដែលមានទំហំបណ្តាយ ០៦ម៉ែត្រ ទទឹង ០៥ម៉ែត្រ សរសរមេតុង សង់អំពីឈើ ជញ្ជាំងស័ង្កសី ប្រកស័ង្កសី បណ្តាលឱ្យឆេះអស់ទាំងស្រុង។
សមត្ថកិច្ចបន្តថា មូលហេតុ ដែលជនសង្ស័យដុចផ្ទះនេះ ព្រោះ ខឹងឳពុកម្តាយមិនធ្វើផ្ទះថ្មី។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ ពុទ្ធិពល