លោក យ៉យ នួន មេភូមិត្រពាំងប្រិយ៍ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងប្រិយ៍ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានដាក់ពាក្យប្តឹង លោក អ៊ូ សុផល មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី មានតួនាទីជា អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ពីបទ៖ អាងអំណាចប្រើអំពើហឹង្សាលើមន្ត្រីសាធារណៈ ទៅលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
នៅក្នុងពាក្យបណ្តឹង ផ្ញើជូន លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរសរសេរថា៖«សុំប្តឹងឈ្មោះ អ៊ូ សុផល មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី មានតួនាទីជា អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ពីបទ៖ អាងអំណាចប្រើអំពើហឹង្សាលើមន្ត្រីសាធារណៈ»។
សូមអានបណ្តឹងខាងក្រោម៖