ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លោក លឹម សាម៉ឺឌី នាយករដ្ឋបាលខណ្ឌ បានដឹកនាំក្រុមការងារសំណង់ សណ្តាប់ធ្នាប់ខណ្ឌ ចុះដកហូតសម្ភារៈការដ្ឋានសំណង់រឹងមាំរបស់ឈ្មោះ បាន ម៉េងទូច ដែលបានសាងសង់លរំលោភលើដីផ្លូវសាធារណរបស់រដ្ឋ មានទីតាំងស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌឫស្សីកែវ។
ករណីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញជូនដំណឹងចំនួន២ដងរួចមកហើយតម្រូវឲ្យឈ្មោះ បាន ម៉េងទូច រុះរើសំណង់ដែលរំលោភលើផ្លូវសាធារណៈចេញវិញ ប៉ុន្តែឈ្មោះ បាន ម៉េងទូច មិនត្រឹមតែមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌទេហើយថែមទាំងបន្តលួចសាងសង់ដោយខុសច្បាប់។
ក្នុងករណីឈ្មោះ បាន ម៉េងទូច នៅតែរឹងរូសបន្តសកម្មភាពល្មើសច្បាប់បន្តទៀត រដ្ឋបាលខណ្ឌ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕