ភ្នំពេញ៖ បុរសជាមេធាវី និងជាជនដៃដល់ម្នាក់ បានដកកាំភ្លើ.ងបា.ញ់ប្រ.ហារ ទៅលើនារីជាសង្សាអ្នកលក់អនឡាញ បណ្តាលឱ្យស្លា.ប់ក្នុងថ្លុ.កឈា.ម រួចបា.ញ់សម្លា.ប់ខ្លួនឯងតាមក្រោយបណ្តាលឱ្យរងរបួ.សធ្ងន់កំពុងតែសង្រ្គោះ នៅមន្ទីរពេទ្យ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីជនរងគ្រោះមានឈ្មោះ អែម សុវីដេត ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ្នកលក់អនឡាញ (ស្លាប់)ជនសង្ស័យមានឈ្មោះ ទូច វឌ្ឍនៈភេទ ប្រុសអាយុ ៣២ឆ្នាំ មុខរបរជា មេធាវី ។
ដោយខ្មាន់កាំភ្លើងប្រើប្រាស់កាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥គ្រាប់។
បើយោងតាមការបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរងគ្រោះបានបើករថយន្តម៉ាក Ford territoryពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AR-4896 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ក្នុងទិសដៅពីកើតមកលិចខណ:ពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកមកឈុប់លើចិញ្ចើមផ្លូវក្បែនិងបុរីមួយកន្លែងពេលនោះដែរគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007បើកបរដោយបុរសជាខ្មាន់កាំភ្លើងធ្វើដំណើរមកពីក្រោយស្របទិសគ្នារួចក៏បានបើកមកឈុប់នៅពីក្រោយរថយន្តនារីរងគ្រោះក្រោយមកនារីរងគ្រោះក៏បានបើកទ្វារចុះពីរថយន្តហើយដើរមិនបានប៉ុន្មានជុំហ៊ានផងក៏ត្រូវ បុរសជាសង្សាដែលជាខ្មាន់កាំភ្លើងចុះពីរថយន្តដកកាំភ្លើ.ងខ្លីបា.ញ់សំដៅទៅលើនារីរងគ្រោះជាច្រើនគ្រាប់បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាមតែម្តង ហើយបុរសជាជនដៃដល់យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង តាមក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។
គួរំលឹកផងដែរថា កាលពីខែ១២ ឆ្នាំ២០២៣ ដោយបុរសជាមេធាវី ខាងលើនេះបានបើករថយន្តម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007ឡើងលើស្ពានកោះនរាបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ មួយសន្ទុះក្រោយមកបុរសខាងលើនេះក៏បានឡើងលើស្ពានហើយចុះមកបើករថយន្តត្រលប់ទៅផ្ទះវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចុះមកដល់រួចក៏បានទាក់ទងទៅជំនាញកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យទៅលើសពនារីរងគ្រោះ ក្រោយពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ចំណែកឯបុរសជាខ្មា.ន់កាំ.ភ្លើ.ងបច្ចុប្បន្ន កំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យដោយសមត្ថកិច្ចកំពុងតែឃ្លាំមើលដើម្បីបន្តនីតិវិធី៕