លោក ឌិត ទីណា៖ គម្រោងវិនិយោគរបស់ក្រុមហ៊ុន AgCo Tech លើការគ្រប់គ្រងអាហារូបត្ថម្ភគោ-ក្របីជាគំរូមួយល្អ

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន AgCo Tech លើការគ្រប់គ្រងអាហារូបត្ថម្ភគោ-ក្របី ជាគំរូមួយល្អ សម្រាប់វិនិយោគនៅកម្ពុជា   ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតានទៅកាន់បរិយាកាស។

លោក ឌិត ទីណា បានលើកឡើងបែបនេះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងគ្រាដែល​លោកបានអនុញ្ញាតឲ្យក្រុមហ៊ុន Agco Tech ជួបពិភាក្សាកិច្ចសហប្រតិបត្តិការអំពីគម្រោង Re AgCo Tech Molasses “Emission Control Block” for Cambodia​នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមក្រសួងកសិកម្ម  គម្រោងនេះ ជាគម្រោងដែលផ្ដោតលើការគ្រប់គ្រងអាហារូបត្ថម្ភគោ-ក្របី ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតានទៅកាន់បរិយាកាស។

បន្ទាប់ពីបានស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុន រដ្ឋមន្ត្រី ឌិត ទីណា បានកត់សម្គាល់អំពីគម្រោងនេះ ថាជាគំរូមួយល្អសម្រាប់ការវិនិយោគនៅកម្ពុជា តែទោះជាយ៉ាងនេះក្តី វាទាមទារឱ្យមានការសិក្សានិងពិនិត្យបន្ថែមទៀតឱ្យបានគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្តបាននៅក្នុងលក្ខខណ្ឌនៃប្រទេសកម្ពុជា៕