រកឃើញទំនិញ ពពុះសណ្តែក មានផ្ទុកសារធាតុបូរ៉ាក់៩គីឡូ

ភ្នំពេញ៖ រកឃើញទំនិញ ពពុះសណ្តែក មានផ្ទុកសារធាតុបូរ៉ាក់៩គីឡូ ទំនិញចម្រុះរួមមាន គ្រាប់ពូជចំរុះ ឡេ យិនសិន ហួសអាយុកាលប្រើប្រាស់ជាច្រេីន ទៀត ។ ការរកឃើញនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ របស់ មន្រ្តីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ ដែលបានចុះត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារនានា ដោយបានធ្វើតេស្តបឋមលើទំនិញហូបចុក និងត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់លើទំនិញចម្រុះគ្រប់ប្រភេទ។

ជាលទ្ធផល តាមរយៈការធ្វើតេស្តបឋម មន្ត្រីជំនាញបានរកឃើញ ពពុះសណ្តែក ផ្ទុកសារធាតុគីមីបូរ៉ាក់ (Borax) ចំនួន ៩គីឡូក្រាម ទំនិញចម្រុះរួមមាន គ្រាប់ពូជចំរុះ ឡេ យិនសិន ហួសអាយុកាលប្រើប្រាស់និងពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ចំនួន ៣២.៤៥គីឡូក្រាម និង ទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ២០៨.២២គីឡូគ្រាម៕4