សៀមរាប៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១:១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្ក ឡើងដោយជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់។ នេះ ពើតាមនាយករដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ ។
ប្រភពដដែលនេះ បន្តថាក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោក ហ៊ុន មុន្នីរ័ត្ន និងលោក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជា មួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់របស់ជនសង្ស័យ។
លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញយើងបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ មានឈ្នោះដូចខាងក្រោម៖ ១៖ ឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ឃាត់ ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុណ ស្រុកសូនិគម ខេត្តសៀមរាប និង ២៖ ឈ្មោះ ឈិន ភន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ ឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំ ស្រយ៉ង ស្រុកគូលេន ខេត្តសៀមរាប និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រត្តិបទល្មេីសបានមួយចំនួន ។
ក្រោយ ពីសាកសួរជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង 21 និង 15 នាទី ពួកខ្លួនដែលមានបក្ខចំនួន ៣នាក់ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត ) ភ្ជង់ប្លន់យកទ្រព្យ សម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តសៀម រាប បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យ ឈ្មោះ ឈិន ភណ្ឌ ដែលរត់គេចខ្លួន៕