ភ្ញៀវកំពុងចូលរួមមង្គលការបង្កមានការភ្ញាក់ផ្អើលក្រោយមានករណីឆេះរថយន្តមួយគ្រឿងនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ករណីអគ្គីភ័យ ឆេះរថយន្តភ្ញៀវកំពុងចូលរួមមង្គលការបង្កមានការភ្ញាក់ផ្អើលរត់ចែកជើងគ្នាបើករថយន្តចេញព្រងព្រាតដែលកើតឡើងនៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នៅហាងតាំងប៊ុនអីស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់.ក្រុងប៉ោយប៉ែត។

ថយន្តដែលឆាបឆេះអស់ទាំងស្រុងម៉ាក់គា(KIA)ពាក់ផ្លាក់លេខភ្នំពេញ2AV.6032ពណ៌ទឹកសមុទ្រប្រើប្រាស់ប្រេងម៉ាស៊ូតដែលជារថយន្តភ្ញៀវចូលរួមមង្គលការនៅក្នុងហាងតាំងប៊ុនអ៊ី(ហៅហាងតាឡាក់)ដែលបង្កមានការភ្ញាក់ផ្អើលភ្ញៀវបើករថយន្តចេញព្រងព្រាត។

ក្រោយសមត្តកិច្ចជំនាញបានចុះទៅពិនិត្យប្រាប់ថា៖រថយន្តដែលឆាបឆេះបង្កមានការភ្ញាក់ផ្អើលភ្ញៀតរត់ចេញព្រងព្រាត គឺអាចបង្កឡើងដោយរថយន្តឆ្លងប្រព័ន្ធភ្លើងទើបបង្កអោយមានអណ្តាតភ្លើងហើយឆាបឆេះពូកកៅអីបណ្តាលឆេះអស់ទាំងស្រុងសល់តែគ្រោងដែក។

សមត្តកិច្ចបានបញ្ជាក់ថា នៅពេលដែលរថយន្តកំពុងឆាបឆេះត្រូវបានអ្នកជិតខាងជួយពន្លត់ដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យនិងបាញ់ទឹកតែមិនអាចជួយពន្លត់បានរហូតឆាបឆេះអស់រថយន្ត១គ្រឿងទាំងស្រុងតែមិនបណ្តាលប៉ៈពាល់រថយន្តដ៍ទែទៀតតែមានភ្ញាក់ផ្អើលរត់ចេញពីរោងការបើករថយន្តចេញព្រងព្រាតការពាររាលដាលដល់រថយន្តដ៍ទៃទៀត៕