ជនសង្ស័យ៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីរក្សាទុក និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង៖ ជនសង្ស័យចំនួន ០៩នាក់ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣  ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួន នៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធ ករណី រក្សាទុក និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០៣ថង់ ទម្ងន់ ២,៧៧ក្រាម ។

បច្ចុប្បន្នជនសង័្សយរួមនឹងវត្ថុតាង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕