ទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងទៀតត្រូវបានរកឃើញ ពុំអនុលោមភាពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ

ភ្នំពេញ៖  មន្រ្តីអគ្គនាដ្ឋានការពារអ្នកប្រេីប្រាស់  បានរកឃើញនៅភូមិសាស្រ្តខណ្ឌសែនសុខ ដែលជាឃ្លាំងស្ដុក និងចែកចាយ   សាច់បង្កកមួយកន្លែង ខុសនឹងបទប្បញ្ញត្តិដែលមានចែងធរមាន និងមានហានិភ័យទៅលើសុខភាពសម្រាប់អ្នកបរិភោគដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងកាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៣។  នេះ បើតាមអគ្គនាយកដ្ឋាន ក.ប.បនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ ២០២៣។

បើតាម នាយកដ្ឋាន ក.ប.ប សាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវម្ចាស់ទីតាំងចូលខ្លួនមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញនាពេលក្រោយ។

កន្លងមក  មន្រ្តីជំនាញការពារអ្នកប្រេីប្រាស់  បានស្រាវជ្រាវរកកឃេីញការចរាចរសាច់បង្កកដែលពុំអនុលោមភាពកំពុងនឹងចរាចរលក់នៅលើទីផ្សារជាច្រើនខុសនឹងច្បាប់ ពិសេសខុសនឹងលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ និងពុំមានឯកសារច្បាស់លាស់តាមច្បាប់ជាធរមាន៕