ភ្នំពេញ៖ នៅវេលាម៉ោង១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅចំណុចផ្លូវលំ ក្រុម៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សមា្នក់ស្លាប់។
របាយការណ៍របស់សមត្ថកិច្ច ឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះផ្ទះឈើលើថ្មក្រោម ទំហំ ៥ម៉ែត្រ X ២០ម៉ែត្រអស់ទាំងស្រុង និង;ស្លា .;ប់; មនុស្សចំនួន០១នាក់ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
របាយការណ៍នេះបន្តថា នៅវេលាម៉ោង១:២០នាទីរសៀល ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សើ្មរនឹង ០៦ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹង ០៨ម៉ែត្រគូប និងរថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹងនឹង ១២ម៉ែត្រគូប។
តាមឲ្យពីម្ចាស់ផ្ទះជាឪពុក កូនពៅគាត់បែកថ្នាំបានធ្វើការដុតផ្ទះដោយចងទ្វាជាប់ ទើបបណ្តាលឲ្យមានការឆាបឆេះខ្លាំង គឺបានឆាបឆេះអស់ទាំងស្រុង និងបណ្តាលមានអ្នកស្លាប់មួយនាក់ ឈ្មោះ គី ប៊ុនសែន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ នៅផ្ទះ ត្រូវជាកូនប្រុសពៅ របស់គាត់៕