គ្រោះថ្នាក់ណាស់! នេន តូច មួយអង្គ រងគ្រោះដោយសារកែច្នៃបំពង់ទុយោទីបដាក់រំសេវគ្រឿងផ្ទុះ

កំពង់ស្ពឺ៖ នេនតូចមួយអង្គ ព្រះជន្មប្រមាណ ១២វស្សា​ ស្ដាយឃេីញមិត្ដភ៏ក្ភធ្លាប់លេងជាមួយគ្នាកន្លងមកបានល​​បលួចលាក់​កែច្នៃនៃ​បំពង់ទុយោទីបដាក់រំសេវគ្រឿងផ្ទុះ​ តែអកុសលខុសបច្ចេ​កទេសបណ្ដាលឲ្យផ្ទុះឆេះរងរបួ​សដ​ល់ព្រះកាយ​ ព្រហស្ថស្ដាំ​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្រ្គោះ​។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០២៣​។

តាមការបញ្ជា​ក់​ពីលោក​ ឃុត​ សុផល​ អធិការ​នគរបាលស្រុ​ក​សំរោ​ងទង​ ក្រោយទទួល​បានព័ត៌​មា​ន​ពី​ គណកម្មការ​អាចារ្យ​វត្ដ សមត្ថកិច្ច​នគរ​បា​ល​បានជួ យអន្ដរាគ​ម​ន៍​និងបញ្ជូននេនតូច​ ព្រះនាម​ ថា​ សំណា​ង​ ព្រះជន្ម​ ១២វស្សា​ ដែលកំពុងបួសរៀននៅក្នុងវត្ដអង្គខ្មៅ​ ស្ថិតនៅឃុំសំបូរ​ ស្រុ​ក​សំរោងទង​​ ខេត្ដកំពង់ស្ពឺ​ ។

ក្រោយការចុះដល់ទីតាំងវត្ដអង្គខ្មៅ សមត្ថកិច្ច​បានរកឃេីញទុយោជ័រ​ ទំ​ហំ ២៧​ ប្រវែង​ ២០សង់ទីម៉ែត្រ​ ដែលជាឧបករណ៍​កែឆ្នៃ​ដាក់​រំសេវ​គ្រឿង​ផ្ទុះ​ ដេីម្បីយកទៅបំផ្ទុះលេងជាមួយពលរដ្ឋ​ នៅពេលរដូវបុណ្យ ភ្ជុំបិ ណ្ឌបានបញ្ចប់​ ពិធី​សែន​ព្រេន​បញ្ជូន​ជូនដូនតាវិល ត្រឡប់ទៅស្រុកវិញ​។ បច្ចុប្បន្ន​សមត្ថកិច្ច​បានបញ្ជូន​នេនតូចរងរបួស​ទៅមន្ទីរ ពេទ្យ​ខេត្ដកំពង់ស្ពឺ​ ដេីម្បី​សង្រ្គោះ​៕