ភ្នំពេញ-បុរសម្នាក់ដាច់ស្លាប់ខណៈពេលជិះរថយន្តតាក់ស៊ីត្រឡប់មកពីស្រុកវិញ ហើយក៏បានចុះពីលើរថយន្តបានរត់ចុះរត់ឡើងពេញផ្លូវរហូតដាច់ស្លាប់បង្ករមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាណ២០២៣ ស្ថិតនៅផ្លូវបេតុង ផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមាន ឈ្មោះជឹម ចន្ធី អាយុ៣៩ឆ្នាំ មុខរបរជាងពីដាន មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង ស្នាក់នៅជាមួយនឹងប្រពន្ធនៅម្ដុំកើតហេតុខាងលើ។
បើយោងតាមសម្ដីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះមានជំងឺប្រចាំកាយ ហើយតែងតែឧស្សាហ៍ប្រកាច់ជាប្រចាំផងដែរ។
ប្រភពពីកន្លែងកើតហេតុ បាន ឱ្យដឹងថា មុនពេលកើតហេតុប្តីរបស់គាត់បានជិះរថយន្តតាក់ស៊ីត្រឡប់មកពីលេងស្រុកកំណើតវិញនៅឯខេត្តព្រៃវែង ចំណែករូបគាត់កំពុងតែធ្វើការនៅក្នុងរោងចក្រ ប្រភពបន្តរទៀតថា.មុនពេលកោះហេតុគេឃើញបុរសខាងនេះចុះពីលើរថយន្តតាក់ស៊ីហើយមានអាការៈដូចជាក្អួតចង្អោ
ទើបរូបគាត់ប្រឹងរត់ចុះរត់ឡើងពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល មួយសន្ទុះក្រោយមកក៏បានរត់ចូលក្រោមកាំជណ្តើរផ្ទះជួល ហើយក៏បានប្រកាច់ដាច់ខ្យល់ស្លាប់តែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកធ្វើការពិនិត្យ នឹងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕