កំពង់ឆ្នាំង៖ បុរសម្នាក់កើតភ្លើងប្រច័ណ្ឌនៅវេលាម៉ោង ០២រំលងអធ្រាត ឈានចូលថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២៣ បានកាប់-ចាក់ប្រពន្ធខ្លួនឯងជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏រត់ទៅចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាយតាមក្រោយ ស្ថិតនៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ច ឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះកែវ ស្រីអូនអាយុ៣២ឆ្នាំ ប្ដីឈ្មោះលី សារិនអាយុ៣៤ឆ្នាំ មានមុខរបររកស៊ីកាប់គោលក់ ពួកគេមានកូន ២នាក់និងមានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០៤ខែតុលា ប្ដីប្រពន្ធទាំងពីរនាក់បានទាស់គ្នា ជាខ្លាំងម្ដងហើយ ក្រោយមកក៏មានការសម្របសម្រួលពីបងប្អូនក៏ស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួន ស្រាប់តែវេលាម៉ោង២រំលងអាទ្រាតឈានចូលថ្ងៃទី៥ខែតុលា បុរសជាប្ដីបាន យកកាំបិតកាប់ប្រពន្ធចំកញ្ចឹងក ចំស្មានិងកន្លែងផ្សេងទៀត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងក្នុងបន្ទប់ រួច មកបុរសជាប្ដី បានទៅផ្ទះបាយចង ក៏សម្លាប់ខ្លួនតែម្ដង នៅក្នុងហេតុការណ៍នោះកូនប្រុសអាយុ៩ឆ្នាំឃើញសកម្មភាពដ៏ឃោរឃៅនេះក៏រត់ទៅប្រាប់ជីតាហើយក៏មានការភ្ញាក់ផ្អើលកើតឡើង។
ប្រភពពីប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថាគ្រួសារពីរនាក់ប្ដីប្រពន្ធតែងទាស់គ្នាជារឿយៗដោយសារប្ដីប្រច័ណ្ឌប្រពន្ធ។ នៅព្រឹកថ្ងៃទី ៥ ខែតុលានេះដែរសមត្ថកិច្ចនគរបាលបច្ចេកទេសបានទៅធ្វើកោសលវិច្ច័យនិងប្រគល់សព ទាំងពីរនាក់ប្ដីប្រពន្ធ ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕